ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ប្តី​វាយ​ប្រពន្ធ រហូតដល់​សន្លប់​ឈឹង​ ​

ប្តី​វាយ​ប្រពន្ធ រហូតដល់​សន្លប់​ឈឹង​ ​

ខេត្ដ​ប៉ៃលិន ៖ ករណី​ហិង្សា​ប្ដី​វាយ​ប្រពន្ធ​នេះ​បាន កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥ នៅក្នុង ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុង​-​ខេត្ដ​ប៉ៃលិន ។
​ស្ដ្រី​ម្នាក់​ត្រូវ​ប្ដី​វាយ ឱ្យ​សន្លប់​បាត់មាត់បាត់ក​ព្រោះតែ​ខឹង​នឹង​ប្រពន្ធ​សួរនាំ​បន្ដិចបន្ដួច ពេល​ត្រឡប់ មកពី​ផឹកស៊ី​ដល់ផ្ទះ​យប់​ជ្រៅ ។
ស្ដ្រី​រងគ្រោះ​ដែល​ត្រូវ​ប្ដី​វាយ​ឱ្យ​សន្លប់ មាន​ស្នាម​ជាំ​ពេញ​ខ្លួន​ឈ្មោះ ជួង នី អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ មាន​ស្រុក កំណើត​នៅ​ភូមិ​-​ឃុំ​អំពិល ស្រុក​ស្អាង ខេត្ដ​កណ្ដាល បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ ចំណែក​ប្ដី​ឈ្មោះ អ៊ុំ សុខុម អាយុ​៣៨​ឆ្នាំ ជា​កម្មករ​បុក​អណ្ដូង ទឹក ។
មុនពេល​កើតហេតុ​គាត់​បាន​សួរនាំ​ប្ដី​ក្នុង បំណង​ល្អ​និង​ដើម្បី​សុវត្ថិភាព​ចំពោះ​ប្ដី ប៉ុណ្ណោះ ព្រោះ​តែ​ឃើញ​ប្ដី​ចេញពី​ធ្វើការ ងារ​មិនបាន​ត្រឡប់មក​ផ្ទះ​នោះ​ទេ តែ បាន​ទៅ​ផឹកស៊ី​រាល់ថ្ងៃ ។ ជួន​ថ្ងៃ​ខ្លះ​ដល់ ម៉ោង​១០-១១ ទើប​ត្រឡប់មក​ផ្ទះ​វិញ​។ ពេល​នោះ​ប្ដី​របស់​គាត់​មិន​បាន​ឆ្លើយតប អ្វី​ទេ ក្រោយ​បន្ដិច​ក៏​ទាញ​អំបោស​មក វាយ​លើ​រូបគាត់​ខណៈដែល​គាត់​បាន​សួរ ប្ដី​តែ​៤-៥​ម៉ាត់​ប៉ុណ្ណោះ ។ ក្រោយ​ពី​វាយ រួចហើយ​ក៏​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាត់ រហូតមកដល់​ពេលនេះ​មិនទាន់​ត្រឡប់ មក​ផ្ទះ​វិញ​ទេ ។
​ស្ដ្រី​រងគ្រោះ​បាន​បញ្ជាក់ថា អំពើ ហិង្សា​សម្រាប់​ប្ដី​មក​លើ​រូបគាត់​មាន ច្រើន​លើក​មក​ហើយ តែ​ដោយសារ​រូប គាត់​ចង់ឱ្យ​មាន​ភាព​សុខដុមរមនា​ក្នុង គ្រួសារ ទើប​មិន​ដាច់ចិត្ដ​ប្ដឹងផ្ដល់​តែ មកដល់ពេលនេះ​រូបគាត់​លែង​ទុកចិត្ដ បាន​ទៀត​ហើយ ព្រោះតែ​រឿង​ច្រំ​ដែរ ៕
pailin-11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya