ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ខឹង​ឪពុកម្តាយ​ស្តីបន្ទោស យុវជន​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​

ខឹង​ឪពុកម្តាយ​ស្តីបន្ទោស យុវជន​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​

​ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ខឹង​ឪពុកម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច​សោះ តូចចិត្ត​ចង​.​ក​ធ្វើអត្តឃាត​ក្នុង​បន្ទប់ដេក​ក្នុងផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​១៤​នាទី​រសៀល ថ្ងៃទី​០៣ សីហា ២០១៥ នៅ​ភូមិ​ចំការ​លោក ឃុំ​អូរ​ប្រាសាទ ស្រុ​មង្គល​បូរី ។​

 

​យុវជន​រងគ្រោះ​ឈ្មោះ ខុម ចាន់ថា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ​។​

 
​នៅ​មុនពេល​កើតហេតុ គាត់​បាន​ស្តីបន្ទោស​បន្តិចបន្តួច​ពី​រឿង​ដែល​កូនប្រុស​របស់គាត់​តែងតែ​រករឿង​ក្មួយប្រុស​របស់គេ​នៅ​ជាមួយ​គាត់​ចំនួន​២​នាក់ ដោយ​ឪពុកម្តាយ​ពួកគេ​រវល់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ។ ពេលនោះ​គាត់​ជា​ម្តាយ​បាន​ស្តី​ឲ្យ តែ​កូនប្រុស​របស់គាត់​មិន​ព្រម​ឈប់​រករឿង​ក្មួយ​របស់គេ​ទេ បន្ទាប់មក​ឪពុក​របស់គេ​បាន​ស្តីបន្ទោស​ថែមទៀត រួច​គាត់​ក៏​ដើរទៅ​ចំការ ចំណែក​រូបគាត់​ជា​ម្តាយ​ក៏​ដើរ​ទៅរក​ទិញ​អី​ហូប ដែរ​។

 
​លុះ​ពេល​ត្រឡប់មកវិញ​ស្រាប់តែ​បាត់​កូនប្រុស ដោយមាន​ការសង្ស័យ​គាត់​បាន​ចូលទៅ​ក្នុងផ្ទះ​ឃើញ​ទ្វារ​បន្ទប់​ចាក់​គន្លឹះ​ខាងក្នុង គាត់​បាន​ស្រែកហៅ​កូន តែ​មិនឮ​ឆ្លើយ ក៏​ស្រែក​ឆោឡោ​ឲ្យ​អ្នកជិតខាង​ជួយ​គាស់​ទ្វារ​និង​ប​ង្អូ​ច ។ នៅពេល​គាស់​ទ្វារ​បាន​ហើយ​បើកទ្វារ​ចូលទៅ​ស្រាប់តែ​ឃើញ​កូនប្រុស​របស់គាត់​ចង​.​ក​នៅក្នុង​បន្ទប់ ដោយ​មិន​អស់ចិត្ត​ភ្លាមៗ​គាត់​បាន​ហៅ​គ្រូពេទ្យ​មក​ពិនិត្យ គ្រូពេទ្យ​និយាយថា កូន​គាត់​បាន​ស្លាប់​ទៅហើយ​៕x

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya