ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​​និង​ម៉ូតូ​បុក​គ្នា​​យ៉ាង​ពេញទំហឹង បណ្តាល​​ឲ្យ​មាន​អ្នក​រងរបួស​ធ្ងន់​នឹង​ស្រាល​ ​

ម៉ូតូ​​និង​ម៉ូតូ​បុក​គ្នា​​យ៉ាង​ពេញទំហឹង បណ្តាល​​ឲ្យ​មាន​អ្នក​រងរបួស​ធ្ងន់​នឹង​ស្រាល​ ​

ភ្នំពេញ​៖​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មាន​មនុស្ស​ធ្ងន់​នឹង​ស្រាល​កាលពី​វេលា​ម៉ោង​១ នឹង​១៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៣  នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​កាល់​តិច ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1R 7568 ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​ខាងលើ​ដល់​ដោយសារ ម៉ូតូ​ស្មាស​បាន​បន្ថយល្បឿន ក៏ត្រូវ​បុរស​ម្នាក់ទៀត​ឈ្មោះ ស វាសនា អាយុ​ជាង ៣០ ឆ្នាំ ស្នាក់នៅ​សង្កាត់ ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​កំពុង​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 1-1168 ធ្វើដំណើរ​ស្របគ្នា​ជាមួយ​ម៉ូតូ​ស្មាស បាន​ជ្រុល​បុក​ម៉ូតូ​ស្មាស​វី​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង​។
​ក្រោយ​កើតហេតុ​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​រង​ការខូចខាត ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​ធ្វើការ​វាស់វែង រួច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ ៕ ជាតិតា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya